លោក ម៉ម ប្រុស អញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃច័ន្ទ ៦ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ លោក ម៉ម ប្រុស ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ក្រសួងធនធានទឹក និងឧតុនិយម រួមនិងតំណាងក្រសួងមុខងាសាធារណៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរមុខងាសាធារណៈ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រធំៗក្នុងខេត្ត ។