សម្តេចប្រធានកាកបាទក្រហម ផ្តល់ថវិកាមនុស្សធម៌ជាង ៧ម៉ឺនដុល្លារ ដើម្បីជីកស្រះទឹកចំនួន១១ នៅខេត្តឧត្តរមានជ័យ


ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាមនុស្សធម៌ចំនួន ៧៨,៣៩៥ដុល្លារ ( ប្រាំពីរប្រាំបីពាន់បីរយកៅសិបប្រាំដុល្លារអាមេរិក ) ដើម្បីជីកស្រះទឹកចំនួន១១ នៅខេត្តឧត្តរមានជ័យ ដែលថវិកានេះបានផ្តល់ជូនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដើម្បីជីកស្រះទឹកដែលមាន បណ្តោយ៥០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅ៣,៥ម៉ែត្រ ចំនួន ១១ ជូនប្រជាពលរដ្ឋប្រើប្រាស់ដើម្បីសម្រួលទុក្ខលំបាក នៅក្នុងក្រុង-ស្រុកទាំង៥ នៃខេត្តឧត្តរមានជ័យ ។
១. ឃុំកូនគ្រៀល ក្រុងសំរោងចំនួន២ស្រះទឹក ។
២. ឃុំអន្លង់វែង ឃុំពួក ឃុំត្រពាំងតាវ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងចំនួន៤ស្រះទឹក ។
៣. ឃុំគោកសំរេច ស្រុកចុងកាល់ ចំនួន១ស្រះទឹក ។
៤. ឃុំបេង និងឃុំគោកមន ស្រុកបន្ទាយអំពិលចំនួន២ស្រះទឹក ។
៥. ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ចំនួន២ស្រះទឹក ។
សូមជម្រាបថា ខេត្តឧត្តរមានជ័យ ធ្លាប់បានទទួល ស្រះទឹកចំនួន២៨ និងអណ្តូងចំនួន២៦កាលពីពេលថ្មីកន្លងទៅ ៕

BUNRANY 13-5-2016 (1)

BUNRANY 13-5-2016 (2)

BUNRANY 13-5-2016 (2)

BUNRANY 13-5-2016 (3)

BUNRANY 13-5-2016 (4)