ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ចលនាសង្គ្រោះជាតិ នឹងមិនអាចរស់បាន ស្ថិតស្ថេរយូរនោះទេ ដោយសារតែមានការខ្វែងគំនិតគ្នា


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែមករានេះ បានលើកឡើងថា ចលនាសង្គ្រោះជាតិ នឹងមិនអាចរស់បាន ស្ថិតស្ថេរយូរនោះទេ ដោយសារ តែមានការខ្វែងគំនិតគ្នា រវាងក្រុមនិយមកឹម សុខា និងក្រុមនិយម សម រង្ស៊ី  ខណៈ កងកម្លាំង ប្រដាប់អាវុធបានត្រៀម​ខ្លួនរួច ជាស្រេច ដើម្បីបង្រ្កាបចលនានេះ ប្រសិនបើកើតមាន នៅកម្ពុជា។

ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្ដាញ ទំនាក់ទំនងតេលេក្រាមថា “ក្រោយ អតីតបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការកំពូល កាលពីថ្ងៃ ១៦ វិច្ឆិកា ២០១៧ ក្រុមមេដឹកនាំអតីតបក្សនេះ បានរត់ភៀសខ្លួន ទៅក្រៅប្រទេស បង្កើតរបស់ហៅថា ចលនា សង្គ្រោះជាតិដើម្បីវាយ​បកមកលើរាជរដ្ឋាភិបាលកម្ពុជា ។ប៉ុន្តែ មិនទាន់ចេញជារូបរាងផង របស់ហៅថា ចលនាសង្គ្រោះនេះ មានការង្គោះរង្គើរយ៉ាងធ្ងន់ធ្ងរ តាមការខ្វែង គំនិត គ្នារវាងក្រុមនិយម កឹម សុខា និង ក្រុមនិយម សម រង្សី ។ ទន្ទឹមនេះ របស់ហៅថា ចលនា សង្គ្រោះ ក៏ត្រូវកំណត់ជាមុខ សញ្ញានៃការចាត់វិធានការ បង្ក្រាបរបស់កង កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់ជាតិ ។ ប្រមុខដឹកនាំបណ្តាកងកម្លាំងប្រដាប់អាវុធ បានត្រៀមខ្កួនរួចរាល់ ហើយ ក្នុងការការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាព និងជីវភាពរស់នៅ ដោយសន្តិភាព សុភមង្គលរបស់ប្រជាជន ។ដូច្នេះ របស់ដែលហៅថា ចលនាសង្គ្រោះជាតិ នឹងមិនអាចរស់ បានស្ថិតស្ថេរយូរទេ”៕