សម្តេចភក្តី សាយ ឈុំ ទទួលជួប ឯកឧត្តម IIhan Kemal Tug ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋទួកគី ចូលជួបសម្តែងការគួរសម និងជម្រាបលា


ព្រឹកថ្ងៃ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម IIhan Kemal Tug ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋទួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា… ក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់បេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ខែមករា ឆ្នាំ២០១៨ខាងមុខនេះ…។