ភ្នំពេញ: តាមរយៈហ្វេសប៊ុកផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានលើកឡើងថា បើទោះបីជាយើងមើលឃើញតម្លៃកៅស៊ូនៅទីផ្សារម៉ាឡេស៊ី នៅថ្ងៃទី១១ ខែឧសភា មានតម្លៃរហូតទៅដល់ ១.៧៨១ដុល្លារក្នុង១តោន ក៏ប៉ុន្តែយើងចង់លក់ត្រឹមតែតម្លៃក្រោម ១.៣០០ដុល្លារក្នុង១តោន ក៏នៅតែពិបាករកអ្នកទិញដែរ ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរបន្ថែមទៀតថា បើទោះបីជាយ៉ាងដូចឆ្នះក៏ដោយ ដូចការគ្រោងទុក រោងចក្រកែច្នៃកៅស៊ូក្រែប ដែលមានកម្លាំងផលិតពីរតោនក្នុងមួយម៉ោងជ័រស្ងួត ជាលើកទី១ នៅតំបន់ឆ្នេរសមុទ្រកែវផុសខេត្តព្រះសីហនុ ត្រូវបានចាប់ផ្តើមដំណើរការសកម្មភាពសាកល្បង ដោយជោគជ័យនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៦ ដូចការគ្រោងទុក ។
ឯកឧត្តម បានលើកឡើងថា រូបភាពទាំងអស់នេះ គឺជាសកម្មភាពរបស់បុគ្គលិកកម្មករ ដែលកន្លងមក បានខិតខំប្រឹងប្រែង ពុះពារជម្នះរាល់ឧបសគ្គ រហូតទទួលបានជោគជ័យ ជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ៕