នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យស្រង់សុគន្ធវារី ប្រគេនព្រះគ្រូ សិរីវុឌ្ឍិមុនី យុង ទិត ឡើងជាព្រះបវរធម្មមុនី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តសិរីដីដុះ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះក៏មានការអញ្ជើញជាកិត្តិយដដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទេសបណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ មេគុណខេត្ត មន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជិតឆ្ងាយជាច្រើនរូប។
ជាមួយគ្នានោះដែរឯកឧត្តមនិងក្រុមការងារបាននាំយកទេយ្យទាន និងបច្ច័យរាប់បាតប្រគេនព្រះសង្ឃចំនួន២០០អង្គ។
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យស្រង់សុគន្ធវារី ប្រគេនព្រះគ្រូ សិរីវុឌ្ឍិមុនី យុង ទិត ឡើងជាព្រះបវរធម្មមុនី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តសិរីដីដុះ
