ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យស្រង់សុគន្ធវារី ប្រគេនព្រះគ្រូ សិរីវុឌ្ឍិមុនី យុង ទិត ឡើងជាព្រះបវរធម្មមុនី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តសិរីដីដុះ


នាព្រឹកថ្ងៃអាទិត្យ​ ១២កើត​ ខែមាឃ​ ឆ្នាំរកា​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃ​ទី​២៨ ខែមករា​ ឆ្នាំ​២០១៨​​ ​​​ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០​ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល)​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបុណ្យស្រង់សុគន្ធវារី ប្រគេន​ព្រះ​គ្រូ​ សិរីវុឌ្ឍិមុនី​ យុង​ ទិត​ ឡើងជាព្រះបវរធម្មមុនី​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះចៅអធិការវត្តសិរីដីដុះ​ ​នៅ​ឃុំកំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។
​ ក្នុងឱកាសនោះក៏មានការអញ្ជើញជាកិត្តិយដដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិឧទេសបណ្ឌិត ន​ន្ទ​ ង៉ែត​ ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះពោធិវ័ង្ស​ អំ​ លឹម​ហេង​ ព្រះសង្ឃនាយករងទី២​ សម្តេចព្រះឧត្តមចរិយាបណ្ឌិត​ ឈឹង​ ប៊ុនឈា​ សមាជិកថេរសភាសង្ឃ​ មេគុណខេត្ត​ មន្ត្រីសង្ឃគ្រប់ឋានានុក្រម​ ព្រះតេជគុណ​ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ​ ពុទ្ធបរិស័ទ​ និងប្រជាពលរដ្ឋជិតឆ្ងាយជាច្រើនរូប។
​ ជាមួយគ្នានោះដែរឯកឧត្តមនិងក្រុមការងារបាននាំយកទេយ្យទាន​ និងបច្ច័យរាប់បាតប្រគេនព្រះសង្ឃចំនួន២០០អង្គ។