នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី ២៨ខែមករា ឆ្នាំ២០១៨ ។ បានអញ្ចើញចូលរួមជាអធិបតីភាព បញ្ចុះបឋមសិលាកសាងអាគារសិក្សា នៅវិទ្យាល័យហ៊ុន សែនឈូក ក្នុងស្រុកឈូក នៃខេត្តកំពត។
គម្រោងកសាងអាគារសិក្សានេះ មានបណ្ដោយ៤៦ម៉ែត្រទទឹង៩ម៉ែត្រ ធ្វើពីបេតុងនិងឥដ្ឋ ប្រកក្បឿងកម្ពស់ពីរជាន់មាន១០បន្ទប់និងបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់សម្រាប់សិស្សនិងគ្រូដែល ជាអំណោយរបស់ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្រ្តី ប៉ែន ស៉ីម៉ន។
ជាមួយនាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី ប៉ែន ស៉ីម៉នក៏បាន ជូននូវថវិកាដល់សិស្ស ចំនួនជាង២៥០០នាក់ក្នុងម្នាក់១ម៉ឺនរៀល និងបានប្រកាសជួយកសាងបន្ថែមតាមសំណូមពរសិស្សនិងគ្រូ នូវក្លោងទ្វារមួយ ទីលានបាល់បោះមួយ និងបង្គន់អនាម័យចំនួន៦បន្ទប់ថែមទៀតផងដែរ។នេះគឺជាអាគារសិក្សាចំនួនទី៦៣ជាអំណោយរបស់ឯកឧត្ដមបណ្ឌិតប៉ែន ស៉ីម៉ន ដែលបានចូលរួមចំណែកកសាងជាមួយសម្ដេចតេជោហ៊ុន សែនដែលសម្ដេចតេជោបានផ្ដល់ជូនសម្រាប់កូនចៅប្រជាពលរដ្ឋខេត្តកំពតបានចូលសិក្សាសមរម្យរាប់រយខ្នងផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស។ ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែនស៉ីម៉ន បានគូសបញ្ជាក់លើកឡើងថា៖ ការកសាងធនធានមនុស្ស គឺជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិនិងកាត់បន្ថយបានភាពក្រីក្ររបស់ប្រជាជន។
ដោយមានទស្សនៈវិស័យនៃ ការងារបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសារៈសំខាន់នេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោហ៊ុន សែន តែងបានខិតខំកសាងសាលា ជូនកូនចៅប្រជាពលរដ្ឋបានចូលសិក្សានៅទូទាំងប្រទេស រាប់ពាន់ខ្នង អាគារសិក្សា។ ពិសេសនៅ ក្នុងខេត្តកំពតអំណោយអាគារសិក្សារបស់សម្ដេចតេជោ ហ៊ុន សែន មានរាប់រយខ្នងផងដែរ។
ឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉ន បាន បញ្ជាក់ដែរថា ៖អំណោយក្រៅពីអាគារសិក្សាក៏នៅមានជាអំណោយសមិទ្ធិផលនានាជាច្រើនទៀតបម្រើអោយទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ដែលឯកឧត្តមបានជួយកសាងព្រមទាំងបានជួយផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្របានប្រមាណជាង៣០០០នាក់ថែមទៀតផងដែរទាំងក្នុងឧត្តមសិក្សានិងក្រោយឧត្តមសិក្សានៅក្នុងខេត្តកំពត។
ឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉នក៏បានលើកបញ្ជាក់អំពីសក្ដានុពលវិស័យសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកំពត មានលក្ខណៈអំណោយផលសម្បូណ៌បែប។ដែលទាំងនេះបាន បម្រើអោយជីវភាពនិងការរស់នៅរបស់ប្រជាជន បានកាន់តែប្រសើរឡើងទៅអនាគត។ ដូចនេះឯកឧត្តម ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សអោយខិតខំព្យាយាមសិក្សារៀនសូត្រ ចាប់យកអោយបាននូវលទ្ធផលល្អដើម្បីក្លាយខ្លួនជាពលរដ្ឋប្រកបដោយសមត្ថភាពចំណេះដឹងចំណេះធ្វើ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែសម្បូណ៌រុងរឿងថែមទៀតទៅអនាគតជាមួយរាជរដ្ឋាភបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែនជាប្រមុខ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៉ីម៉នទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
