មន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ធ្វើការបើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង


មន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ធ្វើការបើកទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីទម្លាក់ទឹកតាមប្រឡាយមេ ១ ខ្សែ ដែលមានប្រវែងប្រមាណ ៣០ គម ទៅផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករប្រមាណ ១០០ ហិកតា នៅក្នុងឃុំណាំតៅ និងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។