អភិបាលស្រុកមណ្ឌលសីមា អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារបឋមសិក្សា និង វិទ្យាល័យប៉ាក់ខ្លង ចំនួន ២ ខ្នង


ខេត្តកោះកុង : ថ្ងៃចន្ទ ១៣ កើត ខែមាឃឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញ ជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារបឋមសិក្សា និង វិទ្យាល័យប៉ាក់ខ្លង ចំនួន ២ ខ្នង ៣ជាន់ អាគារស្នាក់នៅសំរាប់គ្រូ បណ្ណាល័យ របងវិទ្យាល័យ និងចាក់ដីបំពេញទីធ្លា ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។