ឯកឧត្តមឈួរ ច័ន្ទឌឿននាំយកបច្ច័យចូលបុណ្យផ្កាសាមគ្គីកសាងឧប្បដ្ឋានសាលាក្នុងវត្តខ្សាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវឈឹម ស្រីមុំនៅរសៀលថៃ្ងទី២៨ ខែមករា ឆ្នាំ២០១៨ រួមដំណើរដោយឯកឧត្តម សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកបច្ច័យចូករួមបុណ្យផ្កាសាមគ្គី ដើម្បីកសាងឧប្បដ្ឋានសាលាក្នុងវត្តខ្សាម ស្ថិតក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។

ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនៅក្នុងឱកាសនេះ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធ សភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តមបានបន្តទៀតថារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីពីមួយថៃ្ងទៅមួយថៃ្ងបានធ្វើអោយប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យនិងទទួលបានសមិទ្ធផលថ្មីៗទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រដែលធ្វើអោយប្រទេសលើសកលលោកមានការកោតសរសើរយ៉ាងខ្លាំង។

ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមដែលបានចូលរួមធ្វើយ៉ាងណាណែនាំកូនចៅសូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលខុសច្បាប់ហើយសង្គមស្អប់ខ្ពើម និងសូមអោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺថៃ្ងនេះថៃ្ងស្អែក
សុំកុំអោយមានគ្រោះថ្នាក់ដោយចរាចរណ៍ ។

បច្ច័យរបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន​ និង លោកជំទាវព្រមទាំងមន្រ្តីរាជការអង្គភាពជុំវិញខេត្តចូលរួមបុណ្យផ្កាសាមគ្គីមានចំនួន១១.៧០០.០០០រៀល ពុទ្ធបរស័ទចំណុះជេីងវត្តសរុប ចំនួន​៥.៦០០.​០០០រៀលនិង​២១៨ដុល្លាដើម្បីកសាងឧប្បដ្ឋានសាលា លើកស្ទួយវិស័យព្រះពុទ្ធសាសនារបស់ជាតិ៕