ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ដើម្បីបំផ្លាញជាតិ និងផលប្រយោជន៍របស់ប្រជាជន ទណ្ឌិត សម រង្ស៊ី គ្មានបានការ និងមិនអាចធ្វើឲ្យកម្ពុជាដើរថយក្រោយបានឡើយ


ភ្នំពេញ ៖ មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះបានលើកឡើងថា ដើម្បីបំផ្លាញជាតិ និងផលប្រយោជន៍របស់ប្រជាជនទណ្ឌិត សម រង្ស៊ី បានដាក់ចេញគោលការណ៏ញុះញង់៥ ចំណុច ប៉ុន្តែយ៉ាងណាក៏ដោយគោលការណ៍ញុះញង់ទាំង៥ ចំណុចរបស់ទណ្ឌិតសម រង្ស៊ីគ្មានបានការ និងមិនអាចធ្វើឲ្យកម្ពុជាដើរថយក្រោយបានឡើយ។

អ្នកនាំពាក្យបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន បានលើកឡើងផងដែរពីគោលការណ៍ញុះញង់ ៥ ចំណុចរបស់ទណ្ឌិតសម រង្សីដែលមានដូចជា៖

១ – ញុះញង់ឲ្យបរទេសដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានធ្វើដំណើរមួយជុំផែនដី រួចហើយ តែគ្មានបានផលទាល់តែសោះ ។

២- ញុះញង់ឲ្យបរទេសបិទទីផ្សារនាំចូលទំនិញពីកម្ពុជា និងញុះញង់ឲ្យកម្មករ និយោជិតបះបោរធ្វើ បាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលបាន និង កំពុងដោះស្រាយបញ្ហាជូនកម្មករ និយោ ជិតបានជាច្រើនរួចមកហើយ រួមមានប្រាក់ឈ្នួលអប្បរមា និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ។

៣- ការញុះញង់ឲ្យប្រជាពលរដ្ខ និងកសិករបះបោរប្រឆាំងនឹងការវិនិយោគផ្សេងៗ មិនអាចមានទេ ដោយសារការវនិយោគនេះហើយទើបចៅប្រជាជន មានការងារធ្វើមានការងារបម្រើសេវាផ្សេងៗ នៅជុំវិញតំបន់រោងចក្រ សហគ្រាស រឿងអីទៅជឿតាមសម រង្ស៊ី ?

៤- ញុះញង់ឲ្យកងទ័ព កងប្រដាប់អាវុធ ងាកមកប្រឆាំងនឹងរាជរដ្ឋាភិបាល មិនអាចមានទាល់តែសោះ ដោយកងកម្លាំងប្រដាប់អាវុធកំពុង រកមុខអាអ្នកញុះញង់អាលនឹងសំពងក្បាលវា រឿងអីទៅជឿ ទណ្ឌិត សម រង្សី ។

៥- ញុះញង់បំផុសសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាឲ្យងាកមកគាំទ្រទណ្ឌិត និងអ្នករត់ ចោលស្រុក តើអាចទៅរួចឬទេ ។ គ្មានសមាជិកសមាជិកាណាម្នាក់ងាកមកតាមខ្លួនទេ កុំសង្ឃឹមឲ្យសោះ ។

ឯកឧត្តម សុខ ឥសាន បានគូសបញ្ជាក់ថា គោលការណ៍ញុះញង់ទាំង៥ចំណុចនេះ សរបញ្ជាក់ឲ្យឃើញថា ទណ្ឌិត សម រង្សី កំពុងអស់សង្ឃឹមខ្លាំងណាស់ឆ្លេឆ្លាររកទិសតំបន់មិនឃើញឡើយ អស់ផ្លូវដើរ ធ្លាក់ទឹក ចិត្តហេលហាលក្នុងខ្លួន រត់ទៅពឹងខាងណា ក៏មិនបានការ តែលតោលនិងឯកោយ៉ាងខ្លាំង បាត់ម្ចាស់ ការ ដូច្នេះចេះតែធ្វើសកម្មភាពទៅទាំងអស់សង្ឃឹមក្នុងជីវិត ដែលមានថ្ងៃណាមួយចងកសម្លាប់ខ្លួន ជាមិនខាន៕