ពិធីសម្ពោធបើកកម្មវិធីមនោសញ្ចេតនាចិន-កម្ពុជា សិស្សចិន និងសិស្សកម្ពុជា ចាប់ដៃគ្នាក្រោមប្រធានបទ “ខ្សែក្រវាត់មួយ ការតភ្ជាប់ដួងចិត្តប្រជាជន”


ខេត្ត​ព្រះសីហនុ៖ ពិធី​សម្ពោធ​បើក​កម្មវិធី​មនោសញ្ចេតនា​ចិន កម្ពុជា សិស្ស​ចិន និង​សិស្ស​កម្ពុជា ចាប់​ដៃ​គ្នា​ក្រោម​ប្រធានបទ “ខ្សែ​ក្រវាត់​មួយ​ ការ​តភ្ជាប់​ដួងចិត្ត​ប្រជាជន” ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១នៅ​សាលា​ខេត្ត​ព្រះសីហនុ ។

តាមរយៈ​កម្មវិធី​នេះ ​បាន​ផ្ដល់​ឱកាស​ដល់​សិស្ស​កម្ពុជា-ចិន ចំនួន​១០០០នាក់ អាច​ចូលរួម​ការ​ប្រឡង​ប្រជែង​គូរ​គំនូរ ហើយ​ក្រោម​ការ​វាយ​តម្លៃ​ពី​សំណាក់​គណៈកម្មការ​ចំនួន៤លើក
ទើប​សម្រេច​ជ្រើសរើស​យក​១០០នាក់។ កម្មវិធី​នេះ ក៏​បាន​ចូលរួម​ចំណែក​ក្នុង​​ការ​រឹត​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ៕