ឯកឧត្តម សុខ ឥសាន ថាទង្វើ និងសកម្មភាពល្មើស ច្បាប់ ដែលក្រុមមេដឹកនាំបក្សប្រឆាំងធ្វើគឺ ជាចេតនាសុទ្ធសាធ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅថ្ងៃទី៣ ខែកុម្ភះនេះ បានអះអាងថា មេដឹកនាំ បក្សប្រឆាំង ប្រព្រឹត្តបទល្មើសដោយចេតនា ទង្វើ និងសកម្មភាពល្មើសច្បាប់ ដែលក្រុមមេដឹក នាំបក្សប្រឆាំងបានធ្វើគឺជាចេតនាសុទ្ធសាធ ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ដោយសារមហិច្ឆតាអំណាច ក្រុមមេដឹកនាំអតីតៈបក្ស ប្រឆាំងមិនញញើតនឹងអនុវត្តបទល្មើសច្បាប់ រហូតដល់ប្រព្រឹត្តបទល្មើសក្បត់ជាតិថែមទៀត។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា “អនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមការណែ នាំរបស់បរទេសដែលជាទោសក្បត់ជាតិ តាំងពីឆ្នាំ១៩៩៣មក។ ដឹកនាំបាតុកម្ម អនាធិបតេយ្យ បង្ករអំពើហឹង្សានាំឲ្យខូចខាតទ្រព្យ សម្បត្តិសាធារណៈនិងជីវិតមនុស្ស ហើយមិនទទួលខុសត្រូវ ។ប្រព្រឹត្តបទល្មើសព្រហ្មទ័ណ្ឌ រហូតដល់តុលាការ កាត់ទោស ឲ្យជាប់គុក២ឆ្នាំ និងប្រាក់ពិន័យ ៨ លានរៀល ហើយរត់គេចខ្លួនរហូត ។ បង្កើរបស់ដែល ហៅថា ចលនាសាង្គ្រោះជាតិ ខុសច្បាប់ ធ្វេីសកម្មភាពញុះញង់ឲ្យមានសកម្មភាព ប្រឆាំងសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលជាអំពើភេរវកម្ម ប្រឆាំងនឹងប្រទេសជាតិឯង “។