ស្ពានអាកាសថ្មើរជើងនាងគង្ហីង សម្រេចបាន៥០ភាគរយហើយ


ស្ពានអាកាសថ្មើរជើងជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា សម្រេចលទ្ឋផលបាន ៥០% ដោយសរសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់។

រដ្ឋបាលរាជធានីភ្នំពេញបានសហការ​ជាជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដើម្បីចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនេះឡើង។

ការសាងសង់ស្ពាននេះ គឺដើ​ម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព។

គួរជម្រាបផងដែរថាស្ពានអាកាសថ្មើរជើងនេះឡើងនៅទីក្រុងអូឡាំព្យា ស្ថិតនៅសង្កាត់វាលវង់នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា ៕