ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះបានបង្ហោះរូបភាព មុន និង ក្រោយ” ជួសជុលស្ថានីយរថភ្លើងនៅប៉ោយប៉ែត ធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារគម្រោងជួសជុលបានរក្សានូវរូបរាងដើមនៃសំណង់អគារកាលពីសម័យ អាណានិគមបារាំង និងបានបន្ថែមពណ៌ស្រស់ឆើតឆាយពីលើអគារ ធ្វើឲ្យទាក់ទាញចិត្តអ្នកដំណើរពេកកន្លង។
(ស្ថានីយរថភ្លើងនៅប៉ោយប៉ែត មុនពេលជួលជុល)
(ស្ថានីយរថភ្លើងនៅប៉ោយប៉ែត ក្រោយពេលជួលជុល)
បើតាមប្រភពពីក្រសួង ការជួសជុលស្ថានីយមួយនេះ នឹងបញ្ចប់ទាំងស្រុងមុនចូលឆ្នាំខ្មែរខាងមុខ។ យ៉ាងណាវិញ ការជួលជុលផ្លូវដែកពីភ្នំពេញ ទៅ ប៉ោយប៉ែត សរុបប្រមាណ ៣៨៥គីឡូម៉ែត្ររួចរាល់ពេលនោះក្រសួងនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ៕