សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ប្រាក់ ១លានដុល្លារ ដល់គន្ធបុប្ឆា


Redcross 17 06 16 2 copy 

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន ១លានដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់សកម្មភាពព្យាបាលជំងឺជូនកុមារកម្ពុជា ។

     ពិធីប្រគល់ថវិកានេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និង លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ។

     សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ថា ថវិកាទាំងនេះ គឺបានមកពីការចូលរួម ពីសប្បុរសជននានា គ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក ។

     ការផ្តល់ជំនួយនេះ ត្រូវគេឃើញថាជាឆ្នាំទី៥ ហើយ ចាប់ពីឆ្នាំ ២០១២ កន្លងមក ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលសរុបថវិកា មកដល់ពេលនេះមានចំនួន ៥លានដុល្លារ សហរដ្ឋអាមេរិក ហើយ ។

មន្ទីរពេទ្យគន្ធបុប្ឆា គឺជាមន្ទីរពេទ្យមួយ ដែលជួយព្យាបាលកុមារទូទៅដោយឥតគិតថ្លៃ និងត្រូវការថវិកាសរុបក្នុងមួយឆ្នាំៗជាង ៤០លានដុល្លារអាមេរិក

Redcross 17 06 16 3 copy

Redcross 17 06 16 4 copy