ឯកឧត្តម ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី


ឯកឧត្តម ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យសំខាន់ៗដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍និងការតភ្ជាប់ផ្លូវអាកាស វប្បធម៌ និងការពារជាតិ។