ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកគ្រឿងចក្រ ចុះធ្វើការពង្រឹងទំនប់អាងទឹកប្រមូលដុំ


ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង ក៏ដូចជាថែរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវជូនបងប្អូនប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកគ្រឿងចក្រ ចុះធ្វើការពង្រឹងទំនប់អាងទឹកប្រមូលដុំ ស្ថិតក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ ។

ទំនប់អាងទឹកប្រមូលដុំ គឺជាប្រព័ន្ធស្រោចស្រពមួយ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥០០ ហិកតា និងស្រូវប្រាំង ចំនួន ១៥០ ហិកតា ។