ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពី


ភ្នំពេញ៖ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពី “ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា” ។

សូមរំលឹកថា មាត្រាខ្លះនៃរដ្ឋធម្មនុញ្ញត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្កើត ក្រុមការងារសិក្សា ស្រាវជ្រាវរដ្ឋធម្មនុញ្ញកម្ពុជាដែលដឹកនាំដោយ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនោះលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ជាប្រធាន, លោក ឆេង សាវឿន រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធាន, លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន, លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន និងសមាជិកមួយ ចំនួន ទៀត មកពីក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ៕