នាយកក្រុមហ៊ុនដ៏ធំរបស់ជប៉ុន Marubeni និងជាប្រធានសភាពាណិជ្ជកម្មជប៉ុនប្រចាំប្រទេសថៃបានជួបពិភាក្សាការងារវិនិយោគជាមួយឯឧ កែវ រតនៈ


នាយកក្រុមហ៊ុនដ៏ធំរបស់ជប៉ុន Marubeni និងជាប្រធានសភាពាណិជ្ជកម្មជប៉ុនប្រចាំប្រទេសថៃបានជួបពិភាក្សាការងារវិនិយោគជាមួយឯឧ កែវ រតនៈ បន្ទាប់ពីក្រុមហ៊ុននេះបានវិនិយោគខ្លះរួចហើយលើគម្រោងរោងចក្រអគ្គិសនីធ្យូងថ្មនៅខេត្តព្រះសីហនុ ។ ការចង់បន្ថែមការវិនិយោគលើវិស័យផ្សេងទៀតគឺដោយសារក្រុមហ៊ុនឃើញសន្តិភាព និងល្បឿននៃការរីកចម្រើននៅកម្ពុជាពេលបច្ចុប្បន្ន ។ តាមការឯកភាពគ្នានេះ ឯឧ កែវ រតនៈ នឹងទៅពិភាក្សាជាមួយអ្នកវិនិយោគជប៉ុននៅប្រទេសថៃឆាប់ៗនេះដើម្បីជម្រុញក្រុមហ៊ុនជប៉ុនផ្សេងទៀតមកដាក់ទុនធ្វើរោងចក្រនៅកម្ពុជាសំដៅបង្កើតការងារជូនយុវជនជាពិសេសអ្នកនៅតាមបណ្តាខេត្ត ។