ប្រជាកសិករក្នុងឃុំអន្លង់វិល លែងបារម្ភពីការខ្វះខាតទឹកស្រោចស្រពស្រែស្រូវទៀតហើយ


ផ្ទៃដីដំណាំស្រូវប្រមាណ ១.៧០០ ហិកតា នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ នៅពេលប្រឡាយមេ ពុកឆ្មា ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញរួច ។ ប្រឡាយមេនេះ នឹងដើរតួនាទីជាប្រឡាយនាំទឹកបន្តពីប្រឡាយមេកង្ហត ទៅផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥៣៦ ហិកតា និងស្រូវប្រាំង ចំនួន ១៥៥ ហិកតា ។ ការស្តារឡើងវិញប្រឡាយមេ ពុកឆ្មា គឺមានប្រវែង ៩.៧០០ ម៉ែត្រ និងមានបំពាក់នូវសំណង់សិល្បការ សរុបចំនួន ២០ កន្លែង ។