ឯកឧត្តម សុខ ឥសាន បានលើកឡើងថា “ទណ្ឌិត សម រង្សី និងបក្សពួកដែលកំពុងរស់នៅនីរទេសខ្លួននៅឯនាយសមុទ្រ បានខិតខំធ្វើពនេចរ មួយជុំផែនដីហើយ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ បានលើកឡើងថា ក្តីសង្ឃឹមរបស់លោក សម រង្ស៊ី ប្រកបដោយអត់សង្ឃឹម ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនង Telegram ថា “ទណ្ឌិត សម រង្សី និងបក្សពួកដែលកំពុងរស់នៅនីរទេសខ្លួននៅឯនាយសមុទ្រ បានខិតខំធ្វើពនេចរ មួយជុំផែនដីហើយ ដើម្បីឱបដៃឱបជើងចៅហ្វាយនាយ ធំ តូចទាំងឯលិចមេឃ ទាំងឯជើងមេឃ តែមិនទទួលបានលទ្ធផលស្របតាមបំណងរបស់ខ្លួនឡើយ”។

ឯកឧត្តមបានអះអាងទៀតថា “ហេតុនេះហើយយ ដោយគ្រាន់តែព្ញថាចៅហ្វាយនាយឯលិចមេឃទើបរៀបចំសេចក្តីស្នើច្បាប់ ដើម្បីដាក់របស់ដែលហៅថា ទណ្ឌកម្មមលើ រាជរដ្ឋាភិបាលកម្ពុជា ដ្រាប់តែកូនជឹងរំភើបចិត្តសម្បើមណាស់ ។ ក៏ប៉ុន្តែទោះប្រើឧបាយកល និងមធ្យោបាយច្រើននយ៉ាងណា ក៏មិនអាចឲ្យរាជរដ្ឋាភិបាលកម្ពុជា ដឌលមានការគាំទ្រពីប្រជាជនកម្ពុជាដ៏ច្រើនលើសលុបនោះ ទទួលផលប៉ះពាល់ស្អីទេ”។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្តទៀតថា “ចង់ផ្តាច់ជំនួយពីគជប ២ លាន មហាប្រទេសផ្សេងទៀតផ្តល់លើសចំនួនផ្តាច់នោះទៅទៀត ។ ចង់ផ្តាច់ជំនួយដោះមីន និងគ្រឿងមិនទាន់ផ្ទុះ ស្រាប់តែមហាអំណាចមួយទៀតផ្តល់ឲ្យច្រើនជាងទៀត ទាល់តម្រិះ ក៏ផ្តល់ឲ្យវិញ ។ ចង់បិទទីផ្សារនាំចូលទំនិញពីកម្ពុជា មិនអាចធ្វើបាន ដោយមានប្រតិកម្មពីអ្នកបញ្ជាទិញឯកជនក្នុងស្រុកតវ៉ា ។ ការនាំទំនិញពីកម្ពុជាទៅសុទ្ធតែមានចំណេញ បើបិទនាំឲ្យខូចខាត គេមិនព្រមទេ ។ ចង់ហាមមិនឲ្យចូលដី មហាយក្សមួយ នៅមានដីមហាយក្សច្រើនទៀត ឲ្យចូលបានមានទាស់អី ? ចង់បង្កកទ្រព្យសម្បត្តិនិងប្រាក់កាស បង្កកម៉េចបានបើអត់អីបង្កកោងនោះ បង្កកខ្យល់ ? ចង់គាបសង្កត់ដើម្បីបានរស់ឡើងវិញ បានចូលរួមបោះឆ្នោត ធ្វើម៉េចបាន បើងាប់បសត់ទៅហើយនោះ ធ្វេឍិម៉េចបានរស់វិញ ? ដូច្នេះកុំសង្ឃឹមថាបានចូលរួមបោះឆ្នោតឲ្យសោះ ។  បើមិនបានចូលរួមនក៏ការបោះឆ្នោតនៅតែដំណើរការទៅបាន មិនចាំបាច់ពួកប្រឆាំងនិងមេក្លោង ទទួលស្គាល់ក៏គ្មានបញ្ហាអីដែរប។ ដូចនេះ ទណ្ឌិត សម រង្សី មានសង្ឃឹមទាំងអត់មានសង្ឃឹមយ៉ាងច្បាស់ក្រឡែត៕