នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារស្នាក់នៅរបស់និស្សិតសាលានាយទាហានសកម្មត្មាតពង ពិធីបញ្ចុះបឋមសិលាសាងសង់អគាររោងបាយរួម និងពិធីបិទវគ្គនាយទាហានសកម្មជំនាន់ទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ អគារស្នាក់នៅ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំណែក រោងបាយរួមមួយខ្នងមានបណ្ដោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ មានលទ្ធភាពទទួលសិក្ខាកាមបាន ១៥០០ នាក់ ជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ សមិទ្ធផលទាំងនេះពិតជារួមចំណែកយ៉ាងសំខាន់ដល់ដំណើរការបណ្ដុះបណ្ដាលនាយទាហានសកម្ម ប្រកបប្រសិទ្ធភាព ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជននៃយើង។
ឯកឧត្ដម សាយ សំអាល់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារស្នាក់នៅរបស់និស្សិតសាលានាយទាហានសកម្មត្មាតពង
