ឯកឧត្ដម សាយ សំអាល់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារស្នាក់នៅរបស់និស្សិតសាលានាយទាហានសកម្មត្មាតពង


នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់នៅ​របស់​និស្សិត​សាលា​នាយទាហានសកម្ម​ត្មាត​ពង​ ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​រោង​បាយ​រួម​ និង​ពិធី​បិទ​វគ្គ​នាយទាហានសកម្ម​ជំនាន់​ទី​១៨​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។ អគារ​ស្នាក់នៅ​២ខ្នង​ ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ តាម​រយៈ​ឯកឧត្តម​ ជា​ សុផារ៉ា​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ ចំណែក​ រោងបាយរួម​មួយ​ខ្នង​មាន​បណ្ដោយ​៦០ម៉ែត្រ​ ទទឹង​៣០ម៉ែត្រ​ មាន​លទ្ធភាព​ទទួល​សិក្ខា​កាម​បាន​ ១៥០០​ នាក់​ ជា​អំណោយ​របស់​ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​។ សមិទ្ធផល​ទាំង​នេះ​ពិត​ជា​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ដំណើរការ​បណ្ដុះបណ្ដាល​នាយទាហានសកម្ម​ ប្រកប​ប្រសិទ្ធភាព​ ​ដើម្បីបុព្វហេតុ​ការពារ​ជាតិ​ មាតុភូមិ​ និង​ប្រជាជន​នៃ​យើង​។