កិច្ចដំណើរការកែលំអ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៨ កន្លែង ក្នុងខេត្តកំពង់ស្ពឺ


ថ្ងៃច័ន្ទ​ ១២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដើម្បីចុះធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តកិច្ចដំណើរការកែលំអ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៨ កន្លែង ក្នុងខេត្តកំពង់ស្ពឺ ។