ស្វាយរៀង: លោកម៉ែន វិបុល បានលើកឡើងថា ដើម្បីឲ្យពលរដ្ន កាន់តែមានភាពកក់ក្តៅ ជាមួយអាជ្ញាធរ ក៏ដូចក្រុមការងារបក្ស ក្នុងនាមប្រធានគណបក្សខេត្ត និងដឹកនាំក្រុមការងារ ចុះទៅជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយពលរដ្ន ដោះស្រាយរាល់ការខ្វះខាតដូចជា ចាស់ ជរាគ្មានទីពឹង ពលរដ្នក្រីក្រ ។
ថ្លែងនៅក្នុងពិធីសណេះសំណាល ជាមួយមន្ត្រីសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានលើកឡើងថា បន្ទាប់ពីចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស នៅថ្នាក់ស្រុកក្រុងទាំង ៨ រួចមក លោកនឹងបន្តចុះផ្ទាល់ដល់ខ្នងផ្ទះពលរដ្ន ឲ្យបានដឹងពីសុខទុក្ខជីវភាពរស់នៅ និងកង្វល់សំណូមពរ ជាពិសេសបញ្ហាប្រឈមនៅមូលដ្ឋានភូមិឃុំសង្កាត់ថាតើ តំរូវការពលរដ្នចង់បានអី្វ និងសំណូមពរអី្វ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព។
លោកម៉ែន វិបុល បាន បញ្ជាក់ថា នៅឆ្នាំនេះបញ្ហាគ្រោះរាំងស្ងួត បានអូសបន្លាយយូរធ្វើឲ្យតាមស្រុកក្រុងនៅខេត្តស្វាយរៀង ជួបប្រទះកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ អាជ្ញាធរនិងក្រុមការងារបក្ស បានចុះដល់ផ្ទាល់នៅមូលដ្ឋាន ដើម្បីប្រមូល ព័ត៌មានជួយសង្គ្រោះទាន់ពេល ហើយស្ថានភាពជាក់ស្តែង បានជីកអណ្តូងជាច្រើនកន្លែងដូចជា នៅស្រុកស្វាយជ្រំ រំដួល និងស្រុកចន្ទ្រា។
លោកម៉ែនវិបុល បានបន្តទៀតថាៈអណ្តូងដែលថាគ្មានទឹកនេះបណ្តាលមកពីក្តៅហួតហែង អណ្តូង ស្នប់ខូច បុករាក់ ពេក ជាដើមក្រោយ ពីជុសជុលមក ឃើញថាអណ្តូង ទឹកមានទឹកឡើងវិញ គួបផ្សំនឹងមានភ្លៀងធ្លាក់ជាបណ្តើៗផងនោះ។ លោកម៉ែន វិបុល បានបន្តទៀតថា ឥឡូវមានភ្លៀងធ្លាក់ហើយ ដូច្នេះពលរដ្នទាំងត្រូវត្រៀមស្រូវពូជ និងឧបករណ៍បង្កបង្កើនផល ដើម្បីភ្ជួររាស់ទាន់រដូវវស្សាហើយ នៅទូទាំងខេត្តបានធ្វើបានជាង ៧.០០០ ហិចតា៕