សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ប៊ិន ឈិន អញ្ជើញបិទអង្គមហាសន្និបាត បូកសរុបលទ្ឋផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ការងារសម្រាប់អនុវត្តន៍បន្ត ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តតាកែវ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្ដីទី ទីស្ដីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញបិទអង្គមហាសន្និបាត បូកសរុបលទ្ឋផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ការងារសម្រាប់អនុវត្តន៍បន្ត ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តតាកែវ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍ ថ្លែងការកោត សរសើរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ គ្រប់ជាន់ថ្នាក់ ដែលបាន ខិតខំបំពេញការងារ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានល្អប្រសើរ និងសូមបង្កើនការអនុវត្តគោល នយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច អោយបាន ល្អប្រសើរ និងកំចាត់ បោសសម្អាតអោយខានតែបាន នូវការចរាចរណ៍ គ្រឿងញៀនខុសច្បាប់នៅមូលដ្ឋាន តាមគ្រប់ រូបភាព៕