កិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសដឹកជញ្ជូនផ្លូវគោក


នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមនិងដៃគូអភិវឌ្ឍន៍នានា ស្ដីពីអនុក្រុមការងារបច្ចេកទេសដឹកជញ្ជូនផ្លូវគោក។

គោលបំណងនៃកិច្ចប្រជុំ គឺពិភាក្សាពីវឌ្ឍនភាពការងារផ្លូវដែក ការងារដឹកជញ្ជូនផ្លូវគោក ផែនការមេរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការងារសាងសង់ច្រកព្រំដែនថ្មី ស្ទឹងបត់។