ភ្នំពេញ៖ មួយថ្ងៃបន្ទាប់ពីការ លើកឡើង របស់អ្នកនាំគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ដែលបន្តព្រួយបារម្ភពីបញ្ហាសុវត្ថិភាព របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ក្រោយការវាយដំ លើអ្នក តំណាងរាស្ត្រកាលពីកន្លងមក ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ចោទជាសំណួរថា គ្មានអ្វីដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ត្រូវរស់នៅដោយបារម្ភពីបញ្ហាសុវត្ថិភាព នោះទេ?
ឯកឧត្តម សុខ ឥសាន បន្តថា គណបក្សសង្គ្រោះជាតិល្មម ដល់ពេលឈប់ខ្លាចហើយ ពីព្រោះរឿងវាយដំ លើអ្នកតំណាងរាស្ត្រត្រូវបានបញ្ចប់ តាមរយៈការកាត់ទោសជនប្រព្រឹត្តបទល្មើសពីសំណាក់តុលាការ។
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា « វាគ្មានបញ្ហាអីគួរឲ្យភ័យខ្លាចទៀតទេ។ ខ្ញុំយល់ថាជំងឺភ័យខ្លាចនេះគួរតែលុបបំបាត់ ចោលទៅ ។ សភាពការណ៍ឥឡូវនេះ គឺប្រជាពលរដ្ឋគាត់កំពុងរស់នៅដោយស្រួលហើយ»។
ឯកឧត្តម សុខ ឥសាន ថា គ្មានអ្វីដែលមន្រ្តី គណបក្សសង្គ្រោះជាតិ ត្រូវបារម្ភពីសុវត្ថិភាព
