ឯកឧត្តម នាយឧត្តមសេនីយ៏ មាសសុភា បានដឹកនាំប្រតិភូកងទ័ពជើងគោក ព្រមទាំងនាយទាហានគ្រប់បណ្តាកងឯកភាពចំណុះយោធភូមិភាគទី៥ ចុះធ្វើទស្សនៈកិច្ចសិក្សា


ព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាសសុភា អគ្គមេបញ្ជាការរងកងយោធពកខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូកងទ័ពជើងគោក ព្រមទាំងនាយទាហានគ្រប់បណ្តាកងឯកភាពចំណុះយោធភូមិភាគទី៥ ចុះធ្វើទស្សនៈកិច្ចសិក្សា ស្តីពីការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅកងការពារព្រំដែនលេខ៥០១ យោធភូមិភាគទី៥ ដែលឈរជើងការពារបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។