ចុះបាញ់ថ្នាំសំលាប់មេរោគ នៅតាមផ្ទះប្រជាពលរដ្ឋដែលទទួលរងកើតជំងឺលើមាន់


សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨៖ ក្រោយពីទទួលបានប្រកាសរបស់ក្រសួង ស្តីពីការ រកឃើញនូវការផ្ទុកជំងឺផ្តាសាយ បក្សីនៅឃុំស្តៅកោងស្រុកបាភ្នំនោះមក មន្ត្រីជំនាញបានចុះប្រចាំការនឹងអប់រំប្រជាពលរដ្ឋ អោយតាមដានជំងឺសត្វ មាន់ នៅក្នុងតំបន់ ទប់ស្កាត់មិនអោយមានការចរាចរសត្វបក្សីឆ្លងកាត់តំបន់ហាមឃាត់ នឹងចុះបាញ់ថ្នាំសំលាប់មេរោគ នៅតាមផ្ទះប្រជាពលរដ្ឋដែលទទួលរងកើតជំងឺលើមាន់ នឹងកសិករដ៍ទៃទៀត និងទប់ស្កាត់ការឆ្លងកាត់សត្វបក្សីនៅតំបន់នោះ ដោយឡែកមន្ទីរសុខាភិបាលខេត្តព្រៃវែង បានសហការណ៍អន្តរាគមន៍ជាបន្ទាន់ ក្នុងករណីមានរកឃើញករណីមនុស្សមានជំងឺផ្សេងៗដែលឈានដល់ការសង្ស័យលើករណីជំងឺផ្តាសាយបក្សី។