ឯកឧត្តមអៀង វុធ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរសាធារណៈកានិងដឹងជញ្ជូនខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ឯកឧត្តមអៀង វុធអភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជេីញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងបានជូនមួកសុវត្ថិភាពដល់មន្រ្តីរាជការ១២០នាក់នារសៀលថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៨ នៅសាលប្រជំុមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមកែវ ពៅប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលសម្រេចបានកន្លងមករបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តតុកោណដំ ណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។

ឯកឧត្តមអៀង វុធ បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ សង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរេីសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវាលា។ ឯកឧត្តមអភិបាលរងខេត្តបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្រ្តីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តទាំងអស់ត្រូវសាមគ្គីសហការគ្នាខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទីនៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្រ្តីរាជការហើយសហការ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

ចុងបញ្ចប់ឯកឧត្តមអភិបាលរងខេត្តនិងថ្នាក់នាំមន្ទីរក៏បានចែកជូនមួកសុវត្ថិភាពដល់មន្រ្តីរាជការ១២០នាក់ផងដែរ៕