មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង អនុវត្តយុទ្ឋការចាត់វិធានការទប់ស្កាត់ ការីរាលដាលជម្ងឺផ្តាស់សាយបក្សី


សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ការអនុវត្តយុទ្ឋការចាត់វិធានការទប់ស្កាត់ ការីរាលដាលជម្ងឺផ្តាស់សាយបក្សី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញបសុពេទ្យខេត្ត ចំនួន ០៨រួប សហការជាមួយមន្ត្រីជំនាញមកពីអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ០៥នាក់ ដោយមានការចូលរួមពីលោកអភិបាលស្រុកបាភ្នំ បានចុះ តំបន់ជម្ងឺផ្តាសសាយបក្សី ចំនួន១កន្លែងស្ថិតនៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានប្រជាពលរដ្ឋ ចំនួន ៥៥នាក់បានចូលរួម បានណែនាំប្រជាពលរដ្ឋអោយមានការចូលរួមអនុវត្តវិធានបសុពេទ្យអោយបានល្អរួមមាន មិនអោយបរិភោគសត្វបក្សីឈឺ និងត្រូវដុតកំទេចចោលរាល់បក្សីដែលមានជម្ងឺ ឬងាប់ ឬសង្ស័យថាមានជម្ងឺ មិនត្រូវអោយក្មេងបះពាល់សត្វឈឺ មិនអនុញ្ញាតអោយមានការនាំសត្វបក្សីគ្រប់ប្រភេទ ចេញចូល និងឆ្លងកាត់តំបន់ហាមឃាត់ដែលមាន កាំនៃរង្វង់អង្កត់ផ្ចិតទំហំ ១០គីឡួម៉ែត្រ និងប្រមូលសត្វកំទេចចោល ក្នុងទំហំអង្កត់ផ្ចិត៣គីឡូមែត្រ បានអន្តរាគន៍បាញ់ថ្នាំសំលាប់មេរោគ នៅតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិ និងបានខិតខំពន្យល់កសិករជាម្ចាស់សត្វ ដែលមានជម្ងឺអោយសហការ ផ្តល់មាន់ទា ដែលមានជម្ងឺយកដុតកំទេចចោលបាន ៣១១ក្បាលក្នុងនោះ ទា ៣៥ក្បាល និងដាក់មន្ត្រី ប្រចាំការឃ្លាំមើលស្ថានភាពជម្ងឺ បន្តក្រៅពីនេះ បើករណីមានមនុស្សពិសេសក្មេងមានជំងឺផ្សេងៗ ដូចជាក្អកផ្តាសសាយក្តៅខ្លូន ត្រូវយកទៅមណ្ឌលសុខភាពដែលនៅជិតបំផុតជាមបន្ទាន់។