ប្រជុំផ្សព្វផ្សាយស្ដីពី “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥” របស់រាជរដ្ឋាភិបាលកម្ពុជា


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី “យុទ្ធសាស្ត្រ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨-២០២៥” របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង និង​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ឱ្យ​កាន់​តែ​​មាន​ភាព​ច្បាស់លាស់​ពី​មួយ​ដំណាក់​កាល​​ទៅ​មួយ​ដំណាក់​កាល​ពាក់ព័ន្ធ​នឹង​យុទ្ធ​សាស្ត្រ​កែ​ទម្រង់​ប្រព័ន្ធ​ថវិកា ជា​ពិសេស​គឺ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥ ដោយ​ឈរ​លើ​មូលដ្ឋាន​ប្រសិទ្ធភាព គណនេយ្យ​ភាព និង​តម្លាភាព។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វស័ក ព.ស.២៥៦១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ៕