លោក ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងឆ្លៀតឱកាសជូនពរឯកឧត្តម ចម ប្រសិទ្ធ


នៅទីស្តីការក្រសួងរសៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ ជាមួយនិងការសុំអនុសាសន៍ណែនាំពីឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទាក់ទង និងដំណើរកាដឹកនាំរបស់ FASMEC ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ គ្រប់គ្រង និងការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់FASMEC ។
ឆ្លៀតឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនពីលទ្ធផលមួយនៃជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្ត្រី ជាមួយប្រតិភូទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាព្រឹកថ្ងៃនេះ ដោយផ្តោតការយកចិត្ទទុកដាក់ទៅលើកង្វះអាហារូបត្ថម្ភ នៅកម្ពុជា ជាពិសេសកុមារនៅតាមជនបទ ដែលបញ្ហានេះឯកឧត្តមទេសរដ្ឋមន្ត្រីតម្រូវឲ្យសហគ្រាសផលិតទឹកត្រីទាំងអស់យកចិត្តទុកដាក់បញ្ចូលជាតិដែកក្នុងផលិតផលទឹកត្រីរបស់ខ្លួនជាចាំបាច់ ។ ពីព្រោះបានជួយកាត់បន្ថយភាពស្លេកស្លាំង ភាពក្រិន និងភាព មិនវៀងវៃ របស់កុមារ ។
ដើម្បីឲ្យ FASMECមានកំលាំងរឹងមាំ ជាងមុន ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើឲ្យ FASMEC យកចិត្តទុកដាក់ និងមកចូលរួមប្រជុំកំរិតជំនាញជាមួយមន្ត្រីជំនាញក្រសួង ទាក់ទង និងការធ្វើសេចក្តីព្រៀងអនុក្រិត បង្កើតសហព័ន្ធសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាឲ្យបានក្នុងពេលឆាប់ខាងមុខនេះ ។ ប្រយោជន៍ដើម្បីប្រមែប្រមូលឲ្យបានកាន់តែច្រើនឡើង នូវសហគ្រាសធុនតូច និងមធ្យមចូលក្រោមឆ័ត្របស់រសហព័ន្ធសហដែលមានេជាង ៥សែនមូលដ្ឋាន ហើយភាគច្រើននៅក្រៅរង្វង់ច្បាប់ ។ ជាមួយគ្នានេះ ក៏គិតគូរកទីតាំងសមរម្យ សម្រាប់សម្ព័ន្ធនេះផងដែរ ។
ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យប្រតិភូ FASMEC រកពេលវេលាសមស្រប ដើម្បីអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ជួបសំណេះ សំណាល ជាមួយសមាជិកFASMEC ទាំងអស់ ក្នុងន័យទទួលបានភាពស្និទ្ធស្នាល ជាពិសេស ទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចប្រមុខរាជរដ្ឋាភិបាល ពីព្រោះវិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដើរតួរដ៏សំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ ប្រមាណ៩៨.៨% ។