ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក កន្សែង ស្ថិតក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ


ការដ្ឋានសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក កន្សែង គឺជាការដ្ឋានមួយក្នុងចំណោមការដ្ឋានជាច្រើន ដែលត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការអនុវត្តនៅដើមឆ្នាំ ២០១៨ នេះ ។ ការសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក កន្សែង គឺក្នុងគោលបំណងដើម្បីស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ឱ្យការបង្កបង្កើនផលស្រូវលើផ្ទៃដីប្រមាណ ១.៧០០ ហិកតា និងការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ និងមួយផ្នែកនៃស្រុកស្វាយចេក ។