ការដ្ឋានស្ពានបេឡេឫស្សីកែវ សម្រេចបាន ៦០% ហើយ


គិតត្រឹមថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៨ ការដ្ឋានស្ពានបេឡេឫស្សីកែវ សម្រេចបាន ៦០% ក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។
ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមមេត្តាបើកបរជលយានយន្តបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពការដ្ឋាន។