លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញចូលរួមត្បាញក្រមា ក្នុងយុទ្ធនាការ បំបែកឯតទត្តកម្មក្រមាវែងជាងគេលើពិភពលោក


នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការអមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង បានអញ្ជើញចូលរួមត្បាញក្រមា ក្នុងយុទ្ធនាការ បំបែកឯតទត្តកម្មក្រមាវែងជាងគេលើពិភពលោក នៅវាលព្រះមេរុ រាជធានីភ្នំពេញ ។

តាមរយៈ យុទ្ធនាការ បំបែកឯតទត្តកម្មក្រមាវែងជាងគេលើពិភពលោក គឺបានធ្វើឡើងក្នុងគោលបំណង ៣ធំៗ ៖ ទី១ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅឆាកអន្តរជាតិ តាមរយៈការបង្កើតស្នាដៃថ្មីមួយដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ទី២ បង្កើត បរិយាកាសពីប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួមថៃរក្សា និងលើកស្ទួយមរតកវប្បធម៌ខ្មែរ និង ទី៣ ជម្រុញសាមគ្គីភាព និងឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមនៃការបង្កើតស្នាដៃធំមួយសម្រាប់ប្រទេសជាតិ។
បន្ទាប់ពីបានចូលរួមត្បាញក្រមារួចមក លោកជំទាវ ក៏បានអញ្ជើញទស្សនាស្តង់នានា ដែលបានដាក់តាំងផលិតផលនានាអំពីក្រមានៅក្នុងបរិវេណវាលព្រះមេរុនោះផងដែរ៕