ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំបែកចាន ស្រុកអង្គស្នួល


នាព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៦ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម រស់ វណ្ណា ប្រធានគណៈអចិន្រ្តែយ៍ គណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំបែកចាន ស្រុកអង្គស្នួល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត,លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, លោក លោកស្រី គណៈអភិបាល និងក្រុមប្រឹក្សាស្រុកអង្គស្នួល មន្រ្តីរាជការ មេឃុំ មេភូមិ កងកម្លាំងទាំងបី ប្រជាការពារ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ សរុបចំនួន ៨៨០នាក់។ គួរបញ្ជាក់ថា អគាររដ្ឋបាលឃុំបែកចាន ត្រូវបានសាងសង់ឡើងអំពីឥដ្ឋ ដំបូលប្រក់ក្បឿង មានទំហំ ១០ម៉ែត្រ គុណនឹង ១៤,៦០ម៉ែត្រ នៅលើផ្ទៃដីទំហំ ៣៨៨ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលត្រូវសាងសង់ឡើងដោយក្រុមហ៊ុន គីម ហួយអ៊ាង ។ ស្រុកអង្គស្នួល មាន ១០ឃុំ ដែលមានអគាររដ្ឋបាលតាមស្តង់ដារ ចំនួន ០៨ឃុំរួចហើយ នៅសល់ ០២ឃុំទៀត ដែល ០១ឃុំ កំពុងតែទើបចាប់ផ្តើមចុះបឋមសិលាសាងសង់នាពេលនេះ។ ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការសាងសង់អគារនេះ ត្រូវធ្វើឱ្យបានរឹងមាំ ស្របតាមលក្ខណៈបច្ចេកទេស មានគុណភាព មានសោភណ្ឌភាព និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមទៀតថា គោលបំណង សាងសង់អគាររដ្ឋបាលឃុំនេះ គឺដើម្បីផ្តល់កន្លែងធ្វើការត្រឹមត្រូវ ដល់មន្ត្រីរដ្ឋបាល សម្រាប់បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងជឿទុកចិត្តបាន។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីរដ្ឋបាល កម្មករ កម្មការិនី និងប្រជាពលរដ្ឋ៖ -មន្ត្រីរាជការ ត្រូវផ្លាស់ឥរិយាបថ បំរើសេវាជូនប្រជាពលរដ្ឋ -កម្មករ កម្មការិនី ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែម ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ -ហាមដាច់ខាត ក្នុងការចូលរួមបាតុកម្ម កូដកម្មកម្មគ្រប់ប្រភេទ ព្រោះវាមិនមានប្រយោជន៍អ្វីសម្រាប់បងប្អូននោះទេ -សូមបងប្អូនគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ព្រមទាំងជឿជាក់លើការដឹកនាំរបស់បក្ស និងរាជរដ្ឋាភិបាលស្របច្បាប់ មានតែគណបក្សប្រជាជនប៉ុណ្ណោះ ដែលជាអ្នកបម្រើ និងចាំជួយទុក្ខធុរបងប្អូនជាប់ជានិច្ច។ *ក្នុងឱកាសនោះ ឯកឧត្តម ប្រកាសផ្តល់ផ្លូវបេតុង ០១ខ្សែ ប្រវែង២២០ម នៅឃុំបែកចាន សម្រាប់ឆ្នាំ ២០១៧ និងឧបត្ថម្ភដល់អ្នកចូលរួមសរុប ៨៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល៕
Mao Pirun 31-5-2016 (10)

Mao Pirun 31-5-2016 (11)

Mao Pirun 31-5-2016 (8)

Mao Pirun 31-5-2016 (7)

Mao Pirun 31-5-2016 (4)

Mao Pirun 31-5-2016 (6)

Mao Pirun 31-5-2016 (1)

Mao Pirun 31-5-2016 (2)

Mao Pirun 31-5-2016 (9)