អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបនឹងប្រមុខសហភាពអឺរ៉ុបប្រចាំកម្ពុជាករណីឯកឧត្តមកឹមសុខា


ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹមសន្ដិភាពបានប្រកាសតបនឹងប្រមុខ សហភាព អឺរ៉ុបប្រចាំករណី ឯកឧត្តម កឹមសុខា ក្នុងនោះអ្នកនាំពាក្យសូមអោយប្រមុខសហភាពអឺរ៉ុបនៃបេសកកម្មនៅរាជធានីភ្នំពេញមើលច្បាប់កម្ពុជាផង។ឯកឧត្តម គឹមសន្ដិភាពមានប្រសាសន៍ថា៖”ប្រទេសនីមួយៗមានច្បាប់របស់គេ”។ ជាមួយ ឯកឧត្តម គឹមសន្ដិភាពបានចោទសួរហេតុអីបានជាសហភាពអឺរ៉ុបមិនចេញសេចក្ដីប្រកាសករណីលោក Dominique Strauss-Kahnរងការចោទប្រកាន់រឿងអាស្រូវផ្លូវភេទនៅអាមេរិកពេលនោះប៉ូលីសអាមេរិកចាប់ខ្លួនភ្លាមនាំអោយលោក Dominique Strauss-Kahnអត់ការងារបាត់តួនាទីនិងខូចកិត្តិយស។ចុងក្រោយរកមិនឃើញទោសទេ។លោកបន្ដបញ្ជក់ថា៖”ប្រទេសនីមួយៗមានច្បាប់ខ្លួនរបស់ខ្លួន”ដើម្បីយកមកអនុវត្ដ។