លោកជំទាវ មិថុនា ភូថង បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ


ថ្ងៃសៅរ៍ ១០ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមជាមួយស្ថាប័នអន្តរក្រសួង​ ដែលដឹកនាំដោយឯកឧត្តម​ ឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការ និងជាប្រធានក្រុមការងារបច្ចេកទេស គ.ជ.ស.ស ដើម្បីស្រាវជ្រាវចងក្រងទិន្នន័យប្រចាំឆ្នាំ២០១៧ ពាក់ព័ន្ធនឹងសន្តិសុខលម្ហសមុទ្រ និងរាប់ចំនួនកោះ ប្រជុំកោះ នៅភូមិសាស្ត្រលម្ហសមុទ្រ នៃខេត្តកោះកុង៕