ឃុំសំឡាញ និងឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដែលតែងតែខ្វះទឹកមិនថាក្នុងរដូវប្រាំង ឬរដូវវស្សា នឹងទទួលបានប្រឡាយមេ ០១ ខ្សែ ដែលមានសមត្ថភាពស្រោចស្រពផ្ទៃដីដល់រាប់រយហិកតា


ប្រឡាយមេដើមពោធិ៍ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងសម្រាប់ផ្គត់ផ្គង់ទឹកដល់ការបង្កបង្កើនផល ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងមូលដ្ឋានឃុំសំឡាញ និងឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។ ការសាងសង់នេះ គឺមានប្រវែង ៨.០០០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការ ចំនួន ២០ កន្លែង ។ តាមការរំពឹងទុក នៅពេលសាងសង់រួច ប្រឡាយមេនេះ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៧២៨ ហិកតា ស្រូវប្រាំង ៥៥ ហិកតា ស្រូវដើមរដូវ ១២០ ហិកតា និងដំណាំរួមផ្សំ ៥ ហិកតា ។