នាព្រឹកថ្ងៃ១២កើត ខែផល្គុន ឆ្នាំរកា ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតអោយ ឯកឧត្តម Lau Kong Wah អគ្គលេខាធិការនៃតំបន់រដ្ឋបាលក្រុងហុងកុង(មានឋានៈស្មើរដ្ឋមន្រ្តី) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានលើកឡើងអំពីសក្តានុពលវប្បធម៌របស់កម្ពុជា និងក្រុងហុងកុង លើចំណុចទាក់ទាញទេសចរណ៍នានា។ ស្ថិតលើចំណុចវិជ្ជមាននេះ ភាគីទាំងពីរយល់ថា គួរមានកម្មវិធីផ្លាស់ប្តូរវប្បធម៌មួយដ៏ទៀងទាត់ តាមរយៈការរៀបចំអោយមានអនុស្សារណៈនៃការយោគយល់គ្នា(MOU) លើការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។
រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតអោយ ឯកឧត្តម Lau Kong Wah អគ្គលេខាធិការនៃតំបន់រដ្ឋបាលក្រុងហុងកុង ចូលជួបសម្តែងការគួរសម
