ឯកឧត្តម ស្វាយ សំអ៊ាង៖ មានសន្តិភាព ទើបមានការរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដូចបច្ចុប្បន្ននេះ


មានសន្តិភាព ទើបមានការរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធ ចក្រដូចបច្ចុប្បន្ននេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ ក្នុងពិធីកាត់ឬសសីមា វត្តគិរីរម្យ (ហៅវត្តទី៤) ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា ថ្វីត្បិតតែនៅស្រុកកោះញែក ឆ្ងាយពីទីរួមខេត្ត ក៏ពិតម៉ែន តែបច្ចប្បន្ននេះ គឺមានការរីកចម្រើន ជាក់ស្តែង ព្រះវិហារថ្មី វត្តគិរីរម្យ (ហៅវត្តទី៤) ដែលបានដាក់ ឲ្យកាត់ឬសសីមានាពេលនេះ គឺជាការបង្ហាញអំពីការសាមគ្គីភាពគ្នារបស់ប្រជាពលរដ្ឋ ក្នុងការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យវិស័យអាណាចក្រ និងពុទ្ធចក្រ មានការរីកចម្រើន ។

ឯកឧត្តម បានបន្ថែមថា ក្រោមការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវិធានការជាច្រើននូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលបានធ្វើឲ្យវិស័យអាណាចក្រ វិស័យពុទ្ធចក្របានរស់ឡើងវិញ ហើយឲ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការធ្វើបុណ្យ។ ដូច្នេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពនេះឲ្យបានល្អ និងចូលរួមថែរក្សាសមិទ្ធិផលនៅទីនេះឲ្យបានល្អប្រសើរ សម្រាប់ទុកជាទីកន្លែងសក្ការៈផងដែរ។

តាមការឲ្យដឹងពីគណៈកម្មការអាចារ្យវត្តគិរីរម្យ (ហៅវត្តទី៤) បានបញ្ជាក់ថា វត្តនេះបានកើតឡើង តាំងពី ឆ្នាំ១៩៨៣ ក្នុងនោះបានកសាង សាឡុំ១ សាលាឆាន់១ ផ្ទះបាយ១ សាលារៀន២ខ្នង មាន៦បន្ទប់ ។ បន្តមកទៀត ចាប់ផ្តើមកសាងព្រះវិហារ ឆ្នាំ២០០៦ ឯកឧត្តម អ៊ឹម ឈុនលឹម បានផ្តល់ថវិកាចំនួន៧៥ លានរៀល និងឯកឧត្តម ស្វាយ សំអ៊ាង ហែរអង្គកឋិនចូលមកតំកល់ប្រាក់ចំនួន ១៣លានរៀល និង ឯកឧត្តម ផ្លុង សាអុល ហែរអង្គកឋិនចូល ៨លានរៀល ឯកឧត្តម ចាន់ យឿន ៤លានរៀលទៀត ក៏បានកសាងបាន៦៥ភាគរយ។ មកដល់ឆ្នាំ២០១៨ ព្រះវិហារដែលធ្វើបុណ្យបញ្ចុះខ័ណ្ឌសីមានាពេលនេះ កសាង បាន៩៥ភាគរយ អស់ទឹកបានចំនួន ៤៩៦.៦៩៦.៥០០រៀល ម្យ៉ាងទៀត ការកសាងព្រះវិហារនេះនៅខ្វះថ្លៃជាង និងសម្ភារៈចំនួន១៣.៣៤០.០០០៛។ គណៈកម្មការអាចារ្យវត្តគិរីរម្យ បានអំពាវនាវបន្ថែមដល់ ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជួយជាសម្ភារៈ និងថវិកា តាមសទ្ធា ដើម្បីធ្វើយ៉ាងណាឲ្យព្រះវិហារនេះ មានលក្ខណៈល្អប្រសើរ។

នាឪកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឧបត្ថម្ភដល់យាយជី តាជីចំនួន១៥០នាក់ ម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន០៧នាក់ ម្នាក់ៗ ទទួលបានថវិកា៣ម៉ឺនរៀល សិស្សានុសិស្សចំនួន២៥០នាក់ ម្នាក់ៗទទួលបានប៊ិច សៀវភៅ និងថវិកា៥ពាន់រៀល ប្រគេនបច្ច័យចំនួន ៧វត្ត ក្នុងមួយវត្ត ថវិកា២០ម៉ឺនរៀល ដោយឡែកវត្តគិរីរម្យ (ហៅវត្តទី៤) ដែលបាន បញ្ចុះសីមានាពេល នេះប្រគេនបច្ច័យចំនួន៣០លានរៀលផងដែរ៕

There is peace in both the realm of the Empire and the Buddhists

Peaceful development of both the kingdom and the kingdom as currently His Excellency Svay Sam Eang, Governor of Mondulkiri Speaking at the ceremony of cutting or stone of Kirirom pagoda (called pagoda 4) in Srei commune, Koh Nheak district, Mondul Kiri province, on Monday, 12 February, the month of February,

HE Svay Sam Eang, governor of the province, said that despite the fact that Koh Nhek district is far from the provincial town, there are now real improvements: the new Preah Vihear Temple, known as Pagoda IV (now known as Pagoda 4), is an indication of the solidarity of the people in their contribution to the Royal Government of Cambodia in order to The United Kingdom has grown.

He added that under the implementation of the winning policies of Samdech Techo Hun Sen, which has put in place a lot of measures on the people of the waterways, which has restored the kingdom of the kingdom, we have all the rights and freedoms to celebrate. Therefore, HE Governor appealed to all citizens to take good care of this peace and to take care of the achievements here as well as a place of worship.

According to the statement, the pagoda has been in operation since 1983. It has built 1 Sholin 1, 1 School, 1 kitchen, 1 school, 2 schools, 6 rooms. Later on, the construction of the Preah Vihear Temple in 2006, HE Im Chhun Lim provided 75 million Riel and HE Mr. Svay Sam Eang Hein Kathin deposited 13 million Riels and Excellency Phon Sahirorn Kathin in 8 million Riels, and Mr. Chand Yoeun provided another 4 million Riels. By 2018, churches that celebrate the deductions now build 95% of their water amounted to 496,696,500 riel. Moreover, the construction of the temple is still lacking and the material is worth less than 13,340,000 Riel. The abbot Abbasir Kirirom has called for more local and international Buddhism to provide a generous amount of material and money to make this temple a better place.

On the occasion, HE Governor Sam Eang mango and subsidies nuns Tajikistan 150 each received a white cloth 1, and a budget of $ 1 thousand teachers, 07 each receive $ 3 thousand 250 students each received a pencil and a $ 5 thousand donated suffix 7 Wat Wat Wat separate budget of 20 thousand riel Kirirum Wat (4) banhchouhseima Suffix recently donated 30 million riels.