លោកជំទាវ បាន ស្រីមុំ បានដឹកនាំស្រ្តី បំពេញទស្សនកិច្ចខេត្តចន្ទថៈបុរី ព្រះរាជាណាចក្រថៃ ដើម្បីលើកកម្ពស់ដល់ស្រ្តី


មុនថ្ងៃខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាអន្តរជាតិនារី ០៨ មីនា ២០១៨ ក្រោមប្រធានបទ​ ,” ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍សង្គមជាតិ” លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំស្រ្តីជា សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អភិបាលរងក្រុង ស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តប៉ៃលិន បំពេញទស្សនកិច្ចខេត្តចន្ទថៈបុរី ព្រះរាជាណាចក្រថៃ ដើម្បីលើកកម្ពស់ដល់ស្រ្តី និងបង្កការសប្បាយរីករាយជូនដល់មីងៗ ដែលបានខិតខំពំពេញការងារក្នុងសង្គម ជួយដល់ស្រ្តីរងគ្រោះ ក្នុងមូលដ្ឋានកន្លងមក។

ដោយដំណើរទស្សកិច្ចនេះ រៀបចំឡើងកាលពីថ្ងៃសៅរ៍ ២រោចខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ដោយមីងៗបានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកជំទាវ អ្នកតំណាងរាស្ត្រផងដែរ។