សម្តេច តេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក ជួបសំដែងការគួរសម និងពិភាក្សាការងារ


បន្ទាប់ពីបានបញ្ចប់នូវពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Phillipp Rosler មានប្រសាសន៍ សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលនេះ។ លោកប្រធានមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចនិងធ្វើឲ្យវេទកាដ៏មានសារៈសំខាន់បំផុតនោះ កាន់តែទទួលបានជោគជ័យខ្ពស់ថែមទៀត។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ចាត់ទុកថា វេទិកានេះគឺពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការចូលរួមផ្តល់នូវមតិមួយចំនួន របស់បណ្តាមេដឹកនាំពិភពលោក រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាសកល ដែលយើងកំពុងបានយកចិត្តទុកដាក់ដូចគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា កម្ពុជាសូមស្វាមន៍ក្នុងការធ្វើម្ចាស់ផ្ទះនៃវេទកាសេដ្ឋកិច្ចពិភពលោក លើកទី២៦ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៧ខាងមុខ៕
HUN SEN 2-6-2016D (1)
HUN SEN 2-6-2016D (2)
HUN SEN 2-6-2016D (3)
HUN SEN 2-6-2016D (4)