អបអរសាទរ! ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ”


នៅព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង មានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម រចនា ប្រធានស្តីទីក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងសមាគមន៍នារីខេត្ត សរុបចំនួន២៦៦នាក់ (ស្រ្តី ១៨០នាក់)។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្រ្តីរាជការ និងសមាជិកក្រុមប្រឹក្សាជាស្រ្តីក្នុងខេត្ត និងតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត សរុបចំនួន១៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០០០០រៀល៕

Congratulations! The 107th International Women’s Day, March 8, 2018, under the theme of “Women Together in Peacekeeping for National Development”.
On Monday morning 4 roch ,Pholkun ,Nopsak 2561
05 March 2018
========================
At the Streung Traeng’s meeting hall was celebrated the 107th Anniversary International Women’s Day, 8 March 2018 under the theme “Women Together in Peacekeeping for National Development”, presided over by HE Mum Saroeurn Provincial governor and HE Chhim Rachana deputy president of provincial council. The ceremony were attended by his HE and her HE, Provincial councilors, armed forces, city governors, provincial departments, provincial women’s officials, district councilors, and women association in total 180 women.

At the same time, HE Governor had brought the precious gift from Samdech Techo Hun Sen Prime Minister and Samdech Kittipritbandit to all civil servants and women councilors in the province and the provincial departments and units around 180 persons, each received 50,000 riels.