ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី ១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»


ថ្ងៃព្រហស្បត៌ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់ជ្រោយចង្វារ មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ក្នុងគោលបំណងរំឭកពីវីរភាពនៃការតស៊ូរបស់នារីនៅទូទាំងសកលលោក ជាពិសេសមន្រ្តីរាជការជាស្រ្តីដើម្បីទាមទារឱ្យមានការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្ត្រីក្នុងសង្គមដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ លោកចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់.ភូមិទាំង៥ ក្រុមការងារយុវជនគណបក្សសង្កាត់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

Thursday 7 Roch,Pholkun, Nopsak 2561
07 March 2018

HE. Leng BunTeng presides over the Commemoration of the 107th Anniversary of International Women’s Day 08 March 2018 under the theme of” Women Together in Peacekeeping for National Development”.