អភិបាលខេត្តកំពង់ចាម អញ្ជើញចុះមកសិក្សាធ្វើច្រាំងមាត់ទន្លេរក្នុងក្រុងកំពង់ចាម


ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយមន្រ្តីជំនាញ បានអញ្ជើញចុះមកសិក្សាធ្វើច្រាំងមាត់ទន្លេរក្នុងក្រុងកំពង់ចាម។ សូបបញ្ជាក់ផងដែរថា ការធ្វើច្រាំងទន្លេនេះបានធ្វើ៣តំណាក់ការមកហើយ ដោយដំណាក់ការទី១មានប្រវែង ២២០ម៉ែត្រ ដំណាក់កាលទី២ ១៨០ម៉ែត្រ ដំណាក់កាលទី៣ ៧៨ម៉ែត្រ ដោយឡែកដំណាក់ការទី៤នេះមានប្រវែង ១៤៨ម៉ែត្រ ក្នុងគោលបំណងរៀបចំសោភ័ណ្ឌភាពទីក្រុងអោយកាន់តែស្អាត ការពារការបាក់ច្រាំងទន្លេ និងធ្វើអោយផ្ទៃច្រាំងទន្លេកាន់តែធំ ដើម្បីផ្តល់ផលប្រយោជន៍ដល់សាធារណជន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលំហែកាយនៅក្នុងក្រុងកំពង់ចាមកាន់តែច្រើនឡើងៗ។

Wednesday 6 Roch, Pholkun, Nopsak 2561
07 March 2018
————————————————————–
HE. Kouch Chamreoun Governor of Kompong cham province went to inspect the river bank in Kompong Cham city.The river bank has already done three stages, At the first stage with length of 220 meters ,Stage 2 with 180 meters , stage 3 with 78-meters except stage 4 has a length of 148 meters in order to prepare the aesthetics of the city to prevent fracture surface river bank and make riverbanks more wider for benefit the public by attracting national and international tourists come to the visit Kampong Cham more and more.